ខ្ញុំជាអតីតសិស្សជំនាន់ទី ១ ប្រឡងឌីប្លូមឆ្នាំ ១៩៦៥ សូមធ្វើសេចក្តីសង្កេតខ្លះ លើភាគដំបូង រហូតដល់ឆ្នាំ ១៩៦៥។
ចាប់ផ្តើមកសាងក្នុងឆ្នាំ ១៩៦១ ហើយបានកសាងរួចរាល់ក្នុងឆ្នាំ ១៩៦៣ បើកទ្វារទទួល សិស្ស ក្នុងឆ្នាំសិក្សា ១៩៦៣/៦៤។ អាគារនេះធ្វើអំពីសំណង់បេតុង មាន ២ ជាន់ ១០បន្ទប់ សង់បណ្តោយថ្ងៃ ចំណាយថវិកាអស់ ២០ ០០០ដុល្លារ ។ ២ ឆ្នាំក្រោយមក អាគារនេះ ត្រូវបានសម្ពោធនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ១៩៦៥ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះប្រមុខរដ្ឋ សម្តេចព្រះ នរោត្តម សិហនុ ។ ក្នុងឱកាសនោះ ព្រះអង្គបានប្រទានព្រះរាជ អំណោយឧបត្ថម្ភចំនួន ១៥០ ០០០ រៀល ស្មើនឹង ៤២៨៦ ដុល្លារ (សម័យនោះ ១ ដុល្លារ = ៣៥ រៀល, មាស ១ តំលឹង ៣២០០ រៀល, គុយទាវ ១ចាន ៤ រៀល) ។នេះជាវិជ្ជាស្ថានមធ្យមសិក្សាទី៤ នៃខេត្តបាត់តំបង បន្ទាប់ ពី វិទ្យាល័យព្រះមុនិវង្ស, អនុវិទ្យាល័យ អៀបឃុត, នេតយ៉ង់ និង សម្តេចឪ សិរីសោភ័ណ ។
ឆ្នាំសិក្សា ១៩៦២/៦៣ ថ្នាក់ទី ៦ មាន២ថ្នាក់ (នៅសាលាយុងណា)។
ឆ្នាំសិក្សា ១៩៦៣/៦៤ ថ្នាក់ទី ៦ មាន៣ថ្នាក់ ថ្នាក់ទី ៥ មាន២ថ្នាក់ ថ្នាក់ទី ៤ មាន ១ថ្នាក់ ។ឆ្នាំនេះមាន បង្កើតថ្នាក់ទី ៤ ដោយទទួលសិស្ស ដែលមានកំណើតនៅមង្គលបុរី ពី អនុវិទ្យាល័យ ឬ វិទ្យាល័យនានាខាង បាត់តំបង និង ពីអនុវិទ្យាល័យសម្តេចឪសិរីសាភ័ណ ។
ឆ្នាំសិក្សា ១៩៦៤/៦៥ ថ្នាក់ទី ៦ មាន៣ថ្នាក់ ថ្នាក់ទី ៥មាន៣ថ្នាក់ ថ្នាក់ទី ៤ មាន២ថ្នាក់ ថ្នាក់ទី ៣ មាន១ថ្នាក់ ។ ឆ្នាំនេះមាន សិស្ស ចំនួន៣៦០នាក់ ។ អនុវិទ្យាល័យ យើងបានបញ្ជូនសិស្សថ្នាក់ទី ៣ទៅប្រឡង ឌីប្លូម ជាលើកទី១។ ក្នុងចំណោមបេក្ខជន៣៦នាក់អ្នកប្រឡងជាប់មានចំនួន៣៣នាក់គឺ៩១,៦៧ ភាគរយ។ សូមជំរាបដែរថា ទិន្នផលមធ្យមថ្នាក់ជាតិ ក្នុងសម័យនោះ ប្រមាណពី ៣០ទៅ៤០ភាគរយប៉ុណ្ណោះ។ ពេលនោះ អាគារBមិនទាន់សង់ទេគណៈកម្មការ កំពុងរៀបចំគំរោងសង់នៅឡើយ។
![]() |
ទំព័រ៣១ នៃ ទស្សនាវដ្ដី Kambuja ខែមិថុនា ១៩៦៥
|
សូមលោកក្មួយទទួលនូវសេចក្តីរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ។
ដោយសេចក្តីរាប់អានដ៏ស្មោះស្ម័គ្រ។
BUN Chamroeun sok
First Promotion from Mongkol Borey Highschool
No comments:
Post a Comment