វិទ្យាល័យមង្គលបូរី មានទីតាំងស្ថិតនៅជាប់ដងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ថិតនៅខាងត្បូងផ្លូវបំបែកមួយក្នុងស្រុកមង្គលបូរី ដែលមានរូបសំណាកយាយជីច្រូតស្រូវជាសម្គាល់ ចម្ងាយប្រហែល ៥០០ ម៉ែត្រ ។ ដែលកាលពីដើមឡើយវិទ្យាល័យនេះមានឈ្មោះថាអនុវិទ្យាល័យព្រះបាទភវវរ្ម័នដែលមានបណ្ដោយពីខាងលិចទៅ ខាងកើត ប្រវែង ៤៤៣ ម៉ែត្រ ទទឹងពីត្បូងទៅជើង ប្រវែង ១៣០ ម៉ែត្រ ។
អំពីកំណើតសាលា៖
គ្រឹះស្ថានសិក្សានេះ បានបើកជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែលមានទីតាំងបណ្ដោះអាសន្ននៅកន្លែងអនុវិទ្យាល័យឯកជនមួយ ឈ្មោះ យ៉ុង យ៉ាង មានចម្ងាយប្រហែល ១០០ ម៉ែត្រ ខាងត្បូងទីតាំងវិទ្យាល័យសព្វថ្ងៃ ។
គ្រឹះស្ថានសិក្សានេះ បានបើកជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែលមានទីតាំងបណ្ដោះអាសន្ននៅកន្លែងអនុវិទ្យាល័យឯកជនមួយ ឈ្មោះ យ៉ុង យ៉ាង មានចម្ងាយប្រហែល ១០០ ម៉ែត្រ ខាងត្បូងទីតាំងវិទ្យាល័យសព្វថ្ងៃ ។
អំពីនាយកសាលា៖
១-លោក តែ ធាវគឹមយ៉េន (ឆ្នាំ១៩៦២-១៩៦៨) នាយកអនុវិទ្យាល័យ ភវវរ្ម័ន
២- លោក ប៊ុន គី (ឆ្នាំ១៩៧០-១៩៧២)
៣- លោកនាយក ម៉ៅ អួប (ឆ្នាំ១៩៧២-១៩៧៤)
៤- លោកនាយក ឈឹម ឆូត (ឆ្នាំ១៩៧៤ ទល់សម័យប្រល័យពូជសាសន៍ប៉ុល ពត)
៥- លោកនាយក ឌួង លី (ពីឆ្នាំ១៩៧៩-១៩៨៥)
៦- លោកនាយក យ៉ា ថន (ពីឆ្នាំ១៩៨៥-១៩៩០)
៧- អ្នកស្រីនាយិកា ឡាយ ហ៊ុនគី (អ្នកស្រី ត្រឹង ងា) (ឆ្នាំ១៩៩០-១៩៩៤)
៨- លោកនាយក ស៊ូ មង្គល (ឆ្នាំ១៩៩៤-១៩៩៩)
៩- លោកនាយក ពៅ ភ័សានី (ពីឆ្នាំ២០០០ រហូតមកទល់បច្ចុប្បន្ន)។

រចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្ន មានដូចតទៅ ៖
១- លោក ពៅ ភ័សានី ជានាយក
២- លោក ងួន ចាន់ណា នាយករង (ទទួលបន្ទុកផ្នែកមធ្យមសិក្សាទុតិយភូមិ) ក្រោយមកត្រូវជំនួសដោយ លោក ស៊ី ទីដែលបានទទួល មុខតំណែងដោយការបោះឆ្នោតរបស់បុគ្គលិកទាំងអស់ ។
៣- លោក ណាក ប៊ុនហួង នាយករង និងជាអគ្គានុរក្ស
៤- លោក ថាច មន្ថា នាយករង (ទទួលបន្ទុកផ្នែកមធ្យមសិក្សាបឋមភូមិ)

No comments:
Post a Comment